Romano បង្ហើបពីគោលដៅបន្ទាប់របស់ Ronaldo បើសិនគេចែកផ្លូវជាមួយ Man UTD - TrueID

Romano បង្ហើបពីគោលដៅបន្ទាប់របស់ Ronaldo បើសិនគេចែកផ្លូវជាមួយ Man UTD

October 25, 2022

អង់គ្លេស៖ អ្នកកាសែត Fabrizio Romano ជឿជាក់ថា បើសិនខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពី Manchester United មែននោះគេនឹងផ្ទេរទៅក្លិបនៅអឺរ៉ុប មិនមែននៅអាមេរិក ឬនៅមជ្ឈឹមបូពា៍នោះឡើយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ថ្មីៗនេះ ទំនាក់ទំនងរវាង Ronaldo និង Manchester United ហាក់មានភាពល្អក់កករព្រោះគេត្រូវហាមប្រាមមិនឲ្យចូលលេងក្នុងការប្រកួតទល់នឹង Chelsea ដោយសារតែបានដើរចេញពីទីលានមុនការប្រកួតទល់នឹង Spurs ចប់សព្វគ្រប់។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ ក៏លេចឮថាក្លិបមួយនៅអារ៉ាប់ប៊ីសាអូឌីត និងក្លិប Inter Miami នៅលីគអាមេរិកចាប់អារម្មណ៍ចង់បានគេដែរ គ្រាន់តែ Ronaldo គ្មានបំណងផ្លាស់ទៅប្រទេសទាំងនោះទេ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភព៖​ caughtoffside

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...