មិនធម្មតា! ខ្សែប្រយុទ្ធក្រុម ម៉ារ៉ុក បានបំបែកកំណត់ត្រាចាស់ Ronaldo ក្លាយជាកីឡាករដែលលោតតែតបានខ្ពស់ជាងគេ រហូតដល់ទៅ... - TrueID

មិនធម្មតា! ខ្សែប្រយុទ្ធក្រុម ម៉ារ៉ុក បានបំបែកកំណត់ត្រាចាស់ Ronaldo ក្លាយជាកីឡាករដែលលោតតែតបានខ្ពស់ជាងគេ រហូតដល់ទៅ...

December 13, 2022

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ម៉ារ៉ុក កីឡាករ YoussefEn-Nesyri បានបំបែកកំណត់ត្រាចាស់របស់ Cristiano Ronaldoក្លាយជាកីឡាករដែលលោតតែតបាល់បានខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

រូបភាព
រូបភាព

ជាការពិតណាស់ ក្រុមជម្រើសជាតិម៉ារ៉ុក បានក្លាយជាក្រុមមកពីទ្វីបអាហ្វ្រិកដំបូងគេ ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោកFIFA World Cup បន្ទាប់ពីពួកគេបានយកឈ្នះក្រុមព័រទុយកាល់ នៅវគ្គ ៨ ក្រុមចុងក្រោយក្នុងលទ្ធផល ១ ទល់នឹង ០។

រូបភាព
រូបភាព

ដោយឡែកមួយគ្រាប់ដ៏មានសារៈសំខាន់របស់ក្រុមម៉ារ៉ុក នោះ គឺរកបានដោយកីឡាករ En-Nesyri តាមរយៈការហក់តែតយ៉ាងអស្ចារ្យនៅនាទីទី៤២។

រូបភាព
រូបភាព

យ៉ាងណាមិញ ក្រោយរកបានមួយគ្រាប់នេះបានធ្វើឱ្យ En-Nesyri អាចបំបែកកំណត់ត្រាចាស់របស់ Ronaldoក្លាយជាកីឡាករដែលហក់តែតបាល់បានខ្ពស់ជាងគេបំផុតក្នុងនោះរូបគេបានហក់តែតក្នុងកម្ពស់ ៩ ហ្វ៊ីត ១ អ៊ីង ឬប្រមាណជា (២.៨ ម៉ែត្រ) ចំណែក Ronaldo ធ្វើបានកាលនៅ Juventus គឺបានហក់តែតបាល់ក្នុងកម្ពស់៨ ហ្វ៊ីត ៤ អ៊ីង ឬប្រមាណជា (២.៦ ម៉ែត្រ)៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូការតែតរបស់ Ronaldo
វីដេអូការតែតរបស់ កីឡាករ Youssef En-Nesyri

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...