អឺរ៉ុប៖ លោក Wayne Rooney គិតថា Paul Pogba ជា កីឡាករដែលឆ្នើមជាងគេប្រចាំព្រឹត្តិការណ៍ EURO មុនពេលដែលក្រុមជម្រើសជាតិបារាំងហាលអាវ ហើយ លោកសង្ឃឹមថា ខ្សែបម្រើខាងលើ នឹងអាចបង្ហាញទម្រង់លេងល្អបែបនេះជាមួយ Manchester United ដូចគ្នា។
ជាការពិតណាស់ Pogba ត្រូវបានគេចាត់ទុកជាកូនសោរដ៏សំខាន់មួយរបស់លោក Didier Deschamps បន្ទាប់ពីរូបគេបានរួមចំណែកជួយក្រុមឲ្យបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខ១នៃពូលមរណៈដែលមានក្រុមជម្រើសជាតិព័រទុយហ្កាល់ និង ក្រុមជម្រើសជាតិអាល្លឺម៉ង់។ យ៉ាងណាក្តី ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយពួកគេបានធ្លាក់នៅក្នុងវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងក្រុមជម្រើសជាតិស្វីសដោយបាល់ប៉េណាល់ទី។
លោក Rooney បាននិយាយថា៖
ប្រភព៖ goal