អ៊ីតាលី៖ យោងតាមសារព័ត៌មាន Tuttomercatoweb បានចុះផ្សាយថា ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Paulo Dybala កំពុងចរចាជាមួយក្លិបបិសាចក្រហម Manchester United ដោយកំពុងពិភាក្សាពីភាពអាចទៅរួចក្នុងការផ្ទេរកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមកទឹកដី Old Trafford ។
Dybala នឹងចែកផ្លូវជាមួយ Juventus នៅចប់រដូវកាលនេះដោយគ្មានតម្លៃខ្លួនបន្ទាប់ពីសម្រេចចិត្តមិនបន្តកុងត្រាជាមួយក្លិប។
ជាងនេះទៅទៀត លោក Erik Ten Hag ដែលនឹងក្លាយជាគ្រូបង្វឹករបស់ Man UTD ឆាប់ៗនោះគឺជាអ្នកគាំទ្រម្នាក់របស់ Dybala នឹងអាចចង់បានគេនៅរដូវកាលក្រោយ។
Dybala បានផ្ទេរពីក្លិប Palermo មកកាន់ទឹកដីក្រុង Turin កាលឆ្នាំ២០១៥ ដោយរកបាន១១៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៦ប្រកួត។រូបគេបានឈ្នះពាន Serie A ៥ដង និង Coppa Italia ចំនួន៤ដង៕
ប្រភព៖ sportskeeda