បរទេស៖ អ្នកចាំទីដៃទី ១ របស់ក្រុម Manchester City កីឡាករ Ederson បាននិយាយបែបលេងសើចថាគាត់នឹងស្វាគមន៍ជានិច្ចដើម្បីជំនួសតំណែងរបស់ Kevin De Bruyne នៅតំបន់បម្រើ, ហើយគាត់បានអះអាងទៀតថា គំនិតដែលគាត់បានលើកឡើងបែបនេះនឹងមិនមានថ្ងៃផ្លាស់ប្តូរឡើយ។
ម្ចាស់ស្រោមដៃមាសវ័យ ២៨ ឆ្នាំពិតជាបង្ហាញសមត្ថភាពនិងបច្ចេកទេសបានល្អមែនទែន ចាប់តាំងពីគេបានផ្ទេរមកចូលរួមជាមួយក្រុម ManCity, ខណៈរូបគេផងដែរ គឺជាអ្នកចាំទីម្នាក់ដែលក្រុមមេឃខៀវចាយលុយធំជាងគេក្នុងការនាំចូលមកកាន់ទឹកដីEtihad នៅឆ្នាំ ២០១៧។
ជាការពិតណាស់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Man City ក៏ធ្លាប់មានអ្នកចាំទីឡើងមកលេងនៅតំបន់ខាងលើដែរ, ដោយនៅឆ្នាំ ២០០៥ក្រោមការដឹកនាំរបស់លោក Stuart Pearce លោកបានដាក់ឱ្យ David James ដែលជាអ្នកចាំទី ឡើងមកលេងជាខ្សែប្រយុទ្ធនៅថ្ងៃចុងក្រោយ ទល់នឹងក្រុម Middlesbrough, បែបនេះហើយទើប Ederson និយាយថា គាត់ចង់ដើរតាមគន្លងរបស់ជើងចាស់សញ្ជាតិ អង់គ្លេស រូបនោះដែរ។
ថ្លែងប្រាប់ CityTV, Edersonបាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Goal