បរទេស៖ កាលពីរាត្រីថ្ងៃ អាទិត្យកន្លងទៅ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២១ ជាការប្រកួតសប្តាហ៍ទី ១ រវាងក្រុមម្ចាស់ផ្ទះ Tottenham Hotspurទល់នឹងក្រុមភ្ញៀវ Manchester City។
ជាការពិតណាស់នៅក្នុងការប្រកួតនេះក្រុមទាំងពីរពិតជាធ្វើការវាយសម្រុកគ្នាខ្លាំងមែនទែន ប៉ុន្តែចុងក្រោយក្រុមSpurs បានទទួលជ័យជម្នះទៅលើក្រុម Man Cityក្នុងលទ្ធផល ១ ទល់នឹង ០ នៅទឹកដី WhiteHart Lane។
គួរបញ្ជាក់ថា គ្រាប់បាល់ ១ គ្រាប់របស់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាសគឺរកបានដោយកីឡាករសញ្ជាតិ កូរ៉េខាងត្បូង Son Heung-Min នៅនាទីទី ៥៥ ដែលជាការកៀសស៊ុតជើងឆ្វេងពីលើដំបូលទូកយ៉ាងអស្ចារ្យ៕
សូមទស្សនាវីដេអូខាងក្រោម៖