អង់គ្លេស៖ ប៉ូលិសក្រុង Manchester បានប្រកាសថាពួកគេនឹងបន្ថែមរយៈពេលសាកសួរខ្សែប្រយុទ្ធ Mason Greenwood បន្តទៀត បន្ទាប់ពីកីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានចាប់ខ្លួនយកទៅសាកសួរចម្លើយទាក់ទងនឹងករណីប្រើអំពើហិង្សាលើអតីតមិត្តស្រី។
កាលពីខែមករាកន្លងទៅនេះ គណនីបណ្ដាញសង្គមរបស់អតីតមិត្តស្រី Greenwood គឺកញ្ញា Harriet Robson បានបង្ហោះភ័ស្តុតាងដែលនាងត្រូវវាយដំព្រមជាមួយសារសំឡេងកីឡាកររូបនេះបានព្រមានសម្លាប់នាងទៀតផង។
ភ្លាមៗនោះ Man UTD បានហាមប្រាម Greenwood មិនឲ្យចូលហ្វឹកហាត់និងចូលប្រកួត ដូចគ្នានឹងក្រុមជម្រើសជាតិអង់គ្លេស។
មុនដំបូង ប៉ូលិសកំណត់ថា ការសាកសួរចម្លើយរបស់គេនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមេសា ប៉ុន្តែឥលូវនេះប៉ូលិសបានសម្រេចបន្ថែមពេលស៉ើបអង្កេតបន្តទៀតគឺអាចរហូតដល់ពាក់កណ្ដាលខែមិថុនា ដោយអាចលើកសំណុំក្ដីនេះឡើងទៅដល់តុលាការតែម្ដង។
គួរបញ្ជាក់ផងដែរថា Mason Greenwood បានបង្ហាញខ្លួនលើកចុងក្រោយឲ្យ Man UTD ក្នុងការប្រកួតទល់នឹង West Ham នាថ្ងៃទី២៣ខែមករាកន្លងទៅ៕
ប្រភព៖ metro