មានរឿងអ្វី? កីឡាករ PSG រូបនេះថាគេមិនសប្បាយចិត្តព្រោះ Messi រារាំងមិនឲ្យគេបានបង្ហាញខ្លួន - TrueID

មានរឿងអ្វី? កីឡាករ PSG រូបនេះថាគេមិនសប្បាយចិត្តព្រោះ Messi រារាំងមិនឲ្យគេបានបង្ហាញខ្លួន

September 28, 2021

បារាំង៖ អ្នកចាំទី Gianluigi Donnarumma ត្រូវបានគេរាយការណ៍ថា រូបគេមិនសប្បាយចិត្តនៅ Paris Saint-Germain ឡើយ ដោយបានអះអាងថាគេត្រូវបាន Lionel Messi រារាំងមិនឱ្យចូលរួមការប្រកួត។

អ្នកចាំទី Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma

ជាការពិតណាស់ Donnarumma បានផ្ទេរមកពី AC Milan ដោយគ្មានតម្លៃខ្លួន អំឡុងរដូវក្តៅ ក្រោយឈ្នះពាន Euro ២០២០ ជាមួយអ៊ីតាលី។ ទោះជាយ៉ាងណា គេទើបតែចាប់ផ្តើមបង្ហាញខ្លួនបាន២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១០ ប្រកួតរបស់ PSG នៅក្នុងរដូវកាលនេះ។

បើយោងទៅតាមសារព័ត៌មាន Football Italia បានចុះផ្សាយអោយដឹងថា Donnarumma ត្រូវបានក្រុមកីឡាកររបស់អាមេរិកខាងត្បូងទាំងនេះ រារាំងមិនអោយចូលលេង រួមមាន​ កីឡការ​ Neymar, Di Maria, Marquinhos, និងរួមទាំង Messi ផងដែរ។ ហេតុផលនោះគឺ ពួកគេមានទំនុកចិត្តទៅលើ បទពិសោធន៍របស់ អ្នកចាំទី Keylor Navas ច្រើនជាង។  លើសពីនេះទៅទៀត លោក Mauricio Pochettino ក៏បានបញ្ចាក់ផងដែរថា លោកមិនទាន់ចាត់ទុកអ្នកចាំទីណាម្នាក់ ជាអ្នកចាំទីដៃទីមួយនៅឡើយទេ លោកគ្រាន់តែជ្រើសរើសអ្នកចាំទីទៅតាមស្ថានភាពប្រកួតប៉ុណ្ណោះ៕

កីឡាករ​ Neymar, Keylor Navas, និង Lionel Messi
កីឡាករ​ Neymar, Keylor Navas, និង Lionel Messi

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...