អង់គ្លេស៖ ខ្សែការពារ Kieran Trippier បានកោតសរសើរលើគុណភាពរបស់ក្រុមជម្រើសជាតិអង់គ្លេសរបស់គេថាមានកីឡាករក្មេងៗសំបូរដោយសមត្ថភាពដូចជា ខ្សែបម្រើ Mason Mount និង Phil Foden ដែល Mount បានជួយ Chelsea លើកពាន Champions League ខណៈដែល Foden បានជួយ Man City លើកពាន Premier League និងឈ្នះពានកីឡាករវ័យក្មេងឆ្នើមជាងគេនៅ Premier League ប្រចាំឆ្នាំពី PFA ផងដែរ។
ដូច្នេះ Trippier គិតថា ក្រុមតោកំណាចអង់គ្លេស មិនខ្លាចក្រុមជម្រើសជាតិណាទាំងអស់ ខណៈដែលការប្រកួត Euro 2020 បានចាប់ផ្ដើមជាផ្លូវការដោយកាលពីយប់មិញ ក្រុមអង់គ្លេសដឹកនាំដោយលោកគ្រូ Gareth Southgate បានយកឈ្នះក្រុមជម្រើសជាតិក្រូអាត ១ ទល់នឹង ០ ស៊ុតដោយខ្សែប្រយុទ្ធ Raheem Sterling នៅនាទីទី៥៧ កាលពីយប់ថ្ងៃអាទិត្យផងដែរ។
ជ័យជម្នះ របស់អង់គ្លេសលើក្រូអាតនេះធ្វើឲ្យអ្នកគាំទ្រសាទរពេញកីឡដ្ឋាន ដោយសារនេះជាលើកដំបូងក្នុងរយៈពេល៥០ឆ្នាំចុងក្រោយដែលអង់គ្លេសប្រកួតឈ្នះក្នុងការប្រកួតបើកឆាកបែបនេះ។
Kieran Trippier បានថ្លែងប្រាប់ Goal ថា៖
ប្រភព៖ goal