អាស៊ី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា ចង់ឲ្យ Pepe ផ្លាស់មកកាន់ Al-Nassr ដើម្បីបានលេងជាមួយគេដែរ។
ជាការពិតណាស់ នៅពេលថ្មីៗនេះ គ្រប់គ្នាបានដឹងហើយថា Al-Nassr ទើបតែនឹងបានធ្វើឲ្យពិភពបាល់ទាត់កក្រើកខ្លាំង តាមរយៈការនាំយក Ronaldo មករួមក្រុមជាមួយនឹងកញ្ចប់ទឹកប្រាក់ពលកម្មរហូតដល់ទៅ ២០០លានដុល្លារ/ឆ្នាំ។
ក្នុងនោះបើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា ក្រោយជោគជ័យក្នុងការផ្លាស់មក Al-Nassr គឺ នៅពេលនេះ Ronaldo មានបំណងចង់ឲ្យថ្នាក់ដឹកនាំក្លិបនាំយក Pepe មករួមក្រុមម្នាក់ទៀត ដែលជាមិត្តរួមក្រុមរបស់គេនៅក្រុមជម្រើសជាតិព័រទុយហ្គាល់ ខណ ក្នុងវ័យ៣៩ឆ្នាំទៅហើយ Pepe នៅតែលេងបានល្អដដែលជាមួយ FC Porto៕
ប្រភព៖ sportskeeda