បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា កីឡាករឆ្នើម Kylian Mbappe លែងមានទំនាក់ទំនងជិតដិត ជាមួយ Neymar Jr ទៀតហើយ រួចក៏គ្មាន ការនឹករឮកអ្វីដែរ ប្រសិនបើគេចាកចេញពី Paris Saint Germain។
ជាការពិតណាស់ ទំនាក់ទំនងរវាងពួកគេទាំងពីរ ក៏ធ្លាប់លេចឮថា មានភាពល្អក់កករម្តងដែរ កាលពី Messi មកដល់ PSG ដំបូង ហើយបច្ចុប្បន្ននេះក៏ មានរឿងដដែលនេះសាជាថ្មី ក៏ប៉ុន្តែយើង ក៏ពុំទាន់ដឹងច្បាស់ ថាលើកនេះ គេមានបញ្ហាអ្វីជាមួយគ្នាឡើយ។
បើយោងទៅតាមសារកាសែត Le 10 Sport បានចុះផ្សាយឲ្យដឹងថា Mbappe នឹងមិនរារាំង ក្លិប PSG ឡើយចំពោះ ការបើកទ្វារឲ្យ Neymar ដើរចេញ បន្ទាប់ពីទំនាក់ទំនងជិតដិត របស់ពួកគេរយៈពេលប៉ុន្មានឆ្នាំមកហើយ៕
ប្រភព៖ sportskeeda