អង់គ្លេស៖ ក្លិប Manchester City បានស្នើឲ្យ Barcelona ទិញយកខ្សែបម្រើ Bernado Silva នៅរដូវក្ដៅនេះ។
សារព័ត៌មាន L'Equipe បានចុះផ្សាយថា ភាគីលោក Pep Guardiola បានដាក់តម្លៃខ្លួនរបស់ Silva ខ្ទង់៦៧លានផោន(ស្មើនឹងប្រមាណ ៨១.៥ លានដុល្លារ)ខណៈដែល Barcelona កំពុងចង់បានគេក្នុងករណី Frenkie De Jong ចាកចេញទៅ Manchester United ។
Bernado Silva ជាកីឡាករឆ្នើមក្នុងក្រុមដែលបានចូលលេងយ៉ាងទៀងទាត់ តាំងពីចូលរួមជាមួយក្លិនកាលឆ្នាំ២០១៧ ដោយគេរកបាន ៤៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥១ប្រកួត។
Man City ចង់យក កីឡាករសញ្ជាតិព័រទុយកាល់រូបនេះក៏ដោយសារ ចង់បានប្រាក់សម្រាប់ទិញកីឡាករបន្ថែមទៀតបន្ទាប់ពីទិញបាន Erling Haaland និង Julian Alvarez ជាដើម៕
ប្រភព៖ sportskeeda