Paris Saint-Germain ត្រូវបានគេរាយការណ៍ថា ការចុះហត្ថលេខារបស់ Gianluigi Donnarumma ជាមួយ PSG ជិតរួចរាល់ហើយ ។ Donnarumma ជាមួយ AC Milan នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះ បន្ទាប់ពីរូបគេមិនបានយល់ព្រមលើលក្ខខណ្ឌថ្មីជាមួយក្លឹបអុីតាលី។ហើយឥលូវនេះកីឡាករវ័យ ២២ ឆ្នាំរូបនេះ នឹងត្រូវចូលរួមជាមួយ PSG ដោយក្រុមប៉ារីសបានយកឈ្នះលើក្រុមតោខៀវ Chelsea, Juventus និង Manchester United។
យោងតាមទូរទស្សន៍ Sky Sports បានឱ្យដឹងថា PSG បានផ្តល់ជូន Donnarumma នូវកិច្ចសន្យារយៈពេល ៥ ឆ្នាំដែលមានតម្លៃ ១០ លានផោន (១២ លានដុល្លារ) ក្នុងមួយឆ្នាំ។របាយការណ៍នេះបានបន្តអះអាងថា Donnarumma អាចឆ្លងកាត់ការព្យាបាលខណៈពេលដែលគាត់កំពុងបំពេញកាតព្វកិច្ចជាក្រុមជម្រើសជាតិជាមួយប្រទេសអុីតាលីសម្រាប់យូរ៉ូឆ្នាំ ២០២០ មុនពេលការប្រកួតចាប់ផ្តើមផងដែរ។
ទោះយ៉ាងណា Donnarumma បានទន្ទឹងរង់ចាំប្រធានក្លឹប PSG លោក Nasser Al-Khelaifi ក្នុងការនាំគាត់ទៅ Parc des Princes ហើយក្រុម AC Milan ក៏មានកីឡាករមកជំនួស Donnarumma ផងដែរគឺកីឡាករ Mike Maignan របស់ក្រុម Lille ដែលបានបញ្ចប់ការផ្លាស់ប្តូររបស់ខ្លួននៅចុងខែឧសភានេះ បន្ទាប់ពីជួយក្លិបបារាំងបញ្ចប់នូវក្របខ័ណ្ឌ Ligue 1 ។ ដោយបានមកដល់ក្នុងឆ្នាំ ២០១៣ កីឡាកររូបនេះបានបង្ហាញខ្លួនក្នុងក្រុមដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១៥ ដែលមានអាយុទើបតែ ១៦ ឆ្នាំនិងបានបង្ហាញខ្លួន ២៥១ លើកគឺគ្រប់ការប្រកួតទាំងអស់៕