អឺរ៉ុប៖ របាយការណ៍បានលើកឡើងថានៅទីបំផុតអ្វីៗអាចនឹងល្អសម្រាប់ក្រុម Manchester United ក្នុងការតាមប្រមាញ់ Jadon Sancho ប៉ុន្តែ Ole Gunnar Solskjaer ហាក់កំពុងផ្តោតទៅលើកីឡាករផ្សេងទៀត។
វាត្រូវបានគេស្គាល់ជាទូទៅនៅក្នុងវិស័យកីឡាដែលថាក្រុមបិសាចក្រហម Manchester United ចង់បាន Sancho ជាថ្មីម្តងទៀត។ តម្លៃដ៏ខ្ពស់របស់ Sancho ធ្លាប់បានរារាំងក្រុមបិសាចក្រហមមិនឲ្យទទួលបានកិច្ចព្រមព្រៀង ប៉ុន្តែ Borussia Dortmund បានរាយការណ៍ថាបានទម្លាក់តម្លៃខ្សែបម្រើស្លាបរបស់អង់គ្លេសរូបនេះ ។
យោងតាមអ្នកសារព័ត៌មានបានអោយដឹងថា ក្លឹបបិសាចក្រហម Manchester United បានត្រៀមផ្តល់ប្រាក់ចំនួន ៨០ លានអឺរ៉ូ (១១៣ លានដុល្លារ) ដែលលោកបាននិយាយថាជាចំនួនទឹកប្រាក់ដែលត្រូវបានទាក់ទងដំបូងនៅក្នុងប្រទេសអាឡឺម៉ង់ដែលអាចត្រូវបានកែប្រែ។ ទោះយ៉ាងណា Dortmund ត្រូវបានគេរាយការណ៍ថា ថាចង់បានប្រាក់បន្ថែមចំនួន ២០ លានអឺរ៉ូ (២៨ លានដុល្លារ) ទៀត៕