អឺរ៉ុប៖ កាលពីពេលថ្មីៗនេះក្លឹប La Liga ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើកីឡាករ Bernardo Silva របស់ក្លិប Manchester City ហើយព័ត៌មានចុងក្រោយដែលលេចចេញពីប្រទេសអង់គ្លេសពិតជាស្របនឹងការអះអាងទាំងនោះ។
ព័ត៌មានចុងក្រោយបានដកស្រង់ចេញពីកាសែត The Times ដែលបានសរសេរថាម្ចាស់ជើងឯកលីហ្គកំពូលអេស្បាញ Atletico Madrid បានផ្តល់ឱកាសដល់ក្រុម Manchester City ក្នុងការចុះហត្ថលេខាលើកីឡាករ Saúl Ñíguez ក្នុងកិច្ចព្រមព្រៀងមួយដែល Bernardo Silva នឹងផ្លាស់ទៅអេស្ប៉ាញ។
យោងតាមរបាយការណ៍ពី Duncan Castles បានឱ្យដឹងថាក្លឹប Atletico Madrid នឹងលក់ Saúl ក្នុងតម្លៃ ៧០ លានផោន ដូច្នេះហើយក្លិប La Liga បានស្នើអោយមានការចរចារដោះដូរជាមួយ Manchester City ដែលនឹងពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ក្លឹបទាំងពីរ។
ការចាកចេញរបស់ Bernardo Silva មិនត្រឹមតែអាចផ្តល់នូវការពង្រឹងជម្រើសដំបូងរបស់របស់លោក Pep Guardiola ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតហិរញ្ញវត្ថុដែលក្លិបត្រូវការ និងសម្រាប់ផ្គត់ផ្គង់កញ្ចប់ប្រាក់ឈ្នួលសម្រាប់កីឡាករដែលនាំចូលថ្មីផងដែរ៕