បរទេស៖ អ្នកចាត់ការលោក Erik ten Hag បានបង្ហាញការកោតសរសើរទៅកាន់កូនក្រុមរបស់ខ្លួនកីឡាករ Marcus Rashford បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងលេចធ្លោរនៅក្នុងការប្រកួតរវាង Manchester United ទល់នឹង Nottingham Forest យប់មិញ។
Man UTD បានចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេវិញ ក្រោយសម្រាកអស់រយៈពេល ១ ខែ កំលុងការប្រកួតព្រឹត្តិការណ៍ World Cup កន្លងទៅ, ខណៈយប់មិញនេះ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Nottm Forest ៣-០។
យ៉ាងណាមិញ ក្នុងចំណោម ៣ គ្រាប់របស់បិសាចក្រហម Rashford ក៏រកបាន ១ គ្រាប់ផងដែរ ហើយនៅក្នុងការប្រកួតនោះរូបគេពិតជាបង្ហាញទម្រង់លេងល្អមែនទែន ដែលធ្វើឱ្យលោក Erik ten Hag ចាប់អារម្មណ៍ជាខ្លាំង។
ទាក់ទងនឹងរឿងខាងលើ, លោក Ten Hag បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda