បរទេស៖ ក្លិប Red Bull Salzburg របស់ប្រទេសអូទ្រីស បានបង្ហោះសារត្រូលទៅកាន់ Cristiano Ronaldo នៅលើបណ្តាញសង្គម Twitter បន្ទាប់ពីអ្នកគាំទ្ររបស់ខ្លួនបានស្នើសុំចង់ឱ្យក្លិបទិញយកខ្សែប្រយុទ្ធរបស់Manchester United រូបនេះ។
ជាការពិតណាស់ កាលពីដើមរដូវកាលកន្លងទៅRonaldo ធ្លាប់បានសុំក្លិប ដើម្បីចាកចេញម្តងរួចមកហើយ ដោយសារតែគាត់មិនពេញចិត្តនឹងស្ថានភាពរបស់ក្រុមនៅពេលនោះប៉ុន្តែចុងក្រោយគាត់ក៏បន្តស្នាក់នៅជាមួយ Man UTD ជាធម្មតាវិញ ដោយសារតែក្រុមធំៗជាច្រើនដែលគាត់ចង់ទៅចូលរួមដូចជា RealMadrid, Bayern Munich, PSG និង Atletico Madrid បានបដិសេធ។
យ៉ាងណាមិញ នាពេលថ្មីនេះបានលេចឮថាខ្សែប្រយុទ្ធម្ចាស់ពានBallon d’Or ៥ សម័យចង់ចាកចេញពីទឹកដី OldTrafford ម្តងទៀតនៅខែមករាខាងមុខ ហើយជាមួយគ្នានេះអ្នកគាំទ្ររបស់RB Salzburg បានស្នើសុំក្លិបរបស់ខ្លួនដើម្បីទិញយក CR7 ប៉ុន្តែក្លិបបានឆ្លើយមកវិញក្នុងន័យលេងសើចនិង បដិសេធថា “គាត់នឹងក្លាយជាខ្សែប្រយុទ្ធដែលលេងនៅជម្រើសទី ៨របស់ពួកយើង”៕
ប្រភព៖ Sportskeeda