កីឡាករ Chelsea រូបនេះសង្ឃឹមថា Barcelona នឹងទិញយកគេមករួមក្រុមក្រោយចប់រដូវកាល - TrueID

កីឡាករ Chelsea រូបនេះសង្ឃឹមថា Barcelona នឹងទិញយកគេមករួមក្រុមក្រោយចប់រដូវកាល

February 3, 2023

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍ថា រូបគេសង្ឃឹមថា Barcelona នឹងដាក់សំណើនាំយករូបគេមកកាន់កីឡដ្ឋាន Camp Nou វិញក្រោយបញ្ចប់រដូវកាលនេះ។

កីឡាករ Pierre-Emerick Aubameyang
កីឡាករ Pierre-Emerick Aubameyang

ជាការពិតណាស់ Aubameyang បានចាកចេញពី Arsenal ដើម្បីមកចូលរួមជាមួយ Barcelona កាលពីពាក់កណ្តាលរដូវកាលមុន ប៉ុន្តែ ក្រោយការមកដល់របស់ Robert Lewandowski ធ្វើឲ្យគេរូបគេបាត់បង់កៅអីជម្រើសដំបូង និង បានសម្រេចចិត្តចាកចេញមកកាន់ Chelsea នាដើមរដូវកាលនេះ។

យ៉ាងណាក៏ដោយ ក្រោយផ្លាស់មក Chelsea គឺ រូបគេហាក់មិនជោគជ័យឡើយថែមទាំងបាត់បង់កៅអី១១នាក់ទៀត ហើយ បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា The Evening Standard បានលើកឡើងថា កីឡាករសញ្ជាតិហ្កាបុង វ័យ ៣៣ឆ្នាំខាងលើ សង្ឃឹមថា Barcelona នឹងអាចនាំយករូបគេមកកាន់ទឹកដីអេស្ប៉ាញវិញក្រោយបញ្ចប់រដូវកាលនេះ ព្រោះសមីខ្លួនតែងតែចាត់ទុក Barcelona ជា ក្លិបក្នុងបេះដូងរបស់គេជានិច្ច៕

កីឡាករ Pierre-Emerick Aubameyang
កីឡាករ Pierre-Emerick Aubameyang

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...