អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Martin Braithwaite ដែលជាអតីតកីឡាកររបស់ Barcelona បាននិយាយថា Ousmane Dembele គឺជាកីឡាករឆ្លាត ជាង Robert Lewandowski ទៀត។
ពិតណាស់ Lewandowski ត្រូវសារព័ត៌មានទាំងក្នុងស្រុកនិងក្រៅស្រុកចុះផ្សាយពីភាពអស្ចារ្យរបស់គេបន្ទាប់ពីកីឡាករសញ្ជាតិប៉ូឡូញរូបនេះបានស៊ុត Hat-Trick ឲ្យ Barcelona ក្នុងការប្រកួតទល់នឹង Viktoria Plzen ដោយគេបានបំបែកកំណត់ត្រាមួយដែល Cristiano Ronaldo និង Lionel Messi ធ្វើមិនទាន់បានគឺ ស៊ុត Hat-Trick ឲ្យក្លិបបីផ្សេងៗគ្នា។
ដោយឡែក Dembele នៅរដូវកាលនេះគឺល្អជាងរដូវកាលមុនៗដោយគេបានបង្ហាញខ្លួនយ៉ាងទៀងទាត់ឲ្យភាគីលោក Xavi Hernandez ដោយក្នុងនោះស៊ុតបញ្ចូលទីបាន១គ្រាប់និងបញ្ជូនបាល់បាន៤គ្រាប់។
យ៉ាងណាមិញ Martin Braithwaite បានសរសើរ Dembele ថា៖
ប្រភព៖ football-espana