កាន់តែច្បាស់! Ramos ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបថ្មីហើយ ដោយចុះកុងត្រា២ឆ្នាំ - TrueID

កាន់តែច្បាស់! Ramos ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបថ្មីហើយ ដោយចុះកុងត្រា២ឆ្នាំ

July 2, 2021

អឺរ៉ុប៖ របាយការណ៍ពីប្រទេសបារាំងបានបញ្ជាក់ថាខ្សែការពារ Sergio Ramos បានឈានដល់កិច្ចព្រមព្រៀងចូលរួមជាមួយក្លិបអ្នកមានបារាំងParis Saint-Germain ហើយ។

 Sergio Ramos 
 Sergio Ramos 

យោងតាមសារព័ត៌មាន RMC Sport បានឲ្យដឹងថា Ramos នឹងចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយក្លិប PSG ដែលកិច្ចសន្យានេះមានរយៈស្មើនឹងកិច្ចសន្យា ដែលគេចង់បន្ដនៅឯReal Madrid ដែរ​។ ហើយបងប្រុស និងភ្នាក់ងាររបស់ Ramosត្រូវគេរាយការណ៍ថាបានស្ថិតនៅទីក្រុងប៉ារីសកាលពីព្រឹកថ្ងៃព្រស្បតិ៍ ដើម្បីចរចាតម្លៃ ហើយឈានដល់កិច្ចព្រមព្រៀងផ្លូវការតែម្ដង។

ហើយអ្វីៗទាំងអស់ពេលនេះ គឺរង់ចាំតែលទ្ធផលពិនិត្យសុខភាពទេដែលនឹងបានដឹងនៅរយៈពេលពីរបីថ្ងៃខាងមុខនេះ ហើយអតីតកំផែងការពារក្លិប RealMadrid រូបនេះ នឹងក្លាយជាកីឡាកររបស់ ​PSG នារដូវកាលក្រោយនេះហើយ៕

 Sergio Ramos 
 Sergio Ramos 

ប្រភព៖​ marca

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...