អេស្ប៉ាញ៖ Eden Hazard ហាក់ពុំទទួលបានការទុកចិត្ដពីសំណាក់គ្រូបង្វឹក Carlos Ancelotti ទេ ដោយនៅក្នុងរដូវកាលនេះ លេងជាជម្រើសដំបូងបាន៥លើក និងត្រូវបានប្ដូរចូល ៥លើក។ ហើយថ្មីៗនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីក៏បាននិយាយថា ប្រសិនបើ ម្ចាស់អាវលេខ៧រូបនេះ ចង់ចាកចេញ លោកនឹងមិនឃាត់ទេ។
ពិតណាស់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ខ្សែប្រយុទ្ធស្លាបវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រលប់ទៅកាន់ក្លិប Chelsea វិញ ឬផ្លាស់ទៅកាន់ក្លិប Newcastle United។
ទោះជាយ៉ាងណា មានរបាយការណ៍បង្ហាញថា Hazard មិនមានបំណងចាកចេញពីទឹកដី Bernabeu ទេ ផ្ទុយទៅវិញ រូបគេចង់ប៉ះប៉ូវ និងជាបង្ហាញគុណសម្បត្ដិរបស់ខ្លួននៅលើទឹកដីអេស្ប៉ាញ៕
ប្រភព៖ sportsmole