លក់ធូរៗ! Barca ប្ដេជ្ញាលក់កីឡាកររូបនេះ ចេញឲ្យបាននៅខែមករា ក្នុងតម្លៃតែ១៥លានប៉ុណ្ណោះ - TrueID

លក់ធូរៗ! Barca ប្ដេជ្ញាលក់កីឡាកររូបនេះ ចេញឲ្យបាននៅខែមករា ក្នុងតម្លៃតែ១៥លានប៉ុណ្ណោះ

December 28, 2022

អេស្ប៉ាញ៖ ក្លិប Barcelona ចង់លក់ខ្សែប្រយុទ្ធ Memphis Depay ចេញនៅខែមករាឆ្នាំ២០២៣ ខណៈដែលកុងត្រារបស់កីឡាកររូបនេះនឹងអស់សុពុលភាពនៅខែមិថុនាឆ្នាំក្រោយនេះហើយ។​

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

Depay បានផ្ទេរពីក្លិប Lyon មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០២១ គឺជំនាន់លោក Ronald Koeman នៅដឹកនាំក្រុមប៉ុន្តែបន្ទាប់ពីលោកត្រូវបញ្ចប់តំណែង និងជំនួសដោយ Xavi Hernandez គឺឱកាសនៃការបង្ហាញខ្លួនរបស់ Depay មានមិនញឹកញាប់ទេ។​

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

ដូច្នេះហើយទើបមានពាក្យចចាមអារ៉ាមថា កីឡាករសញ្ជាតិហូឡង់រូបនេះនឹងព្យាយាមរកផ្លូវចាកចេញ ស្របពេល Barcelona ផ្ទាល់ក៏ចង់លក់គេចេញឲ្យឆាប់ៗមុនពេលកុងត្រាគេផុត។​

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

យោងតាមអ្នកសារព័ត៌មាននៅ Marca គឺលោក Marci Carmen Torres បានបង្ហើបថាមានក្លិបជាច្រើនចង់បាន Memphis Depay ហើយ Barca នឹងលក់គេក្នុងតម្លៃ ១៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៦ លានដុល្លារ) ប៉ុណ្ណោះ៕

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

ប្រភព៖​ football-espana

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...