ស៊ុតអេហ្វេអេមណាស់! Griezmann ដាក់ពីរគ្រាប់ ជួយបារាំងស្គាល់ជ័យជម្នះ ក្រោយស្មើ ២ប្រកួតជាប់គ្នា(មានវីដេអូ) - TrueID

ស៊ុតអេហ្វេអេមណាស់! Griezmann ដាក់ពីរគ្រាប់ ជួយបារាំងស្គាល់ជ័យជម្នះ ក្រោយស្មើ ២ប្រកួតជាប់គ្នា(មានវីដេអូ)

September 8, 2021

បរទេស៖ កាលពីរាត្រីថ្ងៃ អង្គារ៍ កន្លងងទៅត្រូវនឹងថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២១ក្រុមម្ចាស់ផ្ទះជម្រើសជាតិ បារាំង បានបើកទ្វាកីឡដ្ឋាន Parc OlympiqueLyonnais របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ ហ្វាំងឡង់នៅក្នុងវគ្គជម្រុះព្រឹត្តិការណ៍ World Cup ដើម្បីដណ្តើមកៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេស កាតា ឆ្នាំ២០២២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់នៅក្នុងការប្រកួតនេះយើងឃើញថាក្រុមម្ចាស់ផ្ទះ បារាំង ពិតជាធ្វើបានល្អមែនទែន ដោយពួកគេបានលត់ក្រុមភ្ញៀវហ្វាំងឡង់ មិនឱ្យតដៃរួចក្នុងលទ្ធផល ២ ទល់នឹង ០, ខណៈពេលនេះ ក្រុមមាន់គកកំពុងកាន់កាប់តំណែងឈរនៅកំពូលតារាងនៃពូល D មាន១២ ពិន្ទុ ក្រោយឆ្លងកាត់៦ ប្រកួតឈ្នះ ៣ និង ស្មើ ៣, រីឯក្រុម ហ្វាំងឡង់ វិញឈរនៅចំណាត់ថ្នាក់ទី ៣ មាន ៥ពិន្ទុក្រោយឆ្លងកាត់ ៤ ប្រកួត ឈ្នះ ១ ស្មើរ ២ និង ចាញ់ ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា កាលពីយប់មិញខ្សែប្រយុទ្ធAntoine Griezmann ពិតជាធ្វើបានល្អមែនទែនដោយរូបគេរកបាន ២ គ្រាប់ម្នាក់ឯងឱ្យក្រុមជម្រើសជាតិ បារាំង, ពោលនៅនាទីទី ២៥ រូបគេបានស៊ុតគ្រាប់បាល់បើកឆាក១ គ្រាប់ ដោយការទាត់អេហ្វេពីលើដំបូលទូកបានយ៉ាងល្អ, ចំណែកឯគ្រាប់ចុងក្រោយ Griezmannដដែល បានស៊ុតបញ្ចូលទីមួយគ្រាប់ទៀតនៅនាទីទី ៥៣៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...