អឺរ៉ុប៖ លោក Jose Mourinho ជឿជាក់ថាការប្រកួតពានរង្វាន់ European Championship ឆ្នាំនេះ នឹងធ្វើឱ្យអ្នករាល់គ្នាដឹងពីគុណភាពពិតប្រាកដរបស់កីឡាករ RomeluLukaku ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខលំដាប់ពិភពលោកម្នាក់។
ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិកគឺធ្លាប់បានហ្វឹកហាត់នៅ Chelsea រយៈពេលខ្លីប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Jose Mourinho, លុះក្រោយមកអ្នកចាត់ការដែលមានរហស្សនាមថា Special One ក៏បានមកដឹកនាំនៅក្រុម Manchester United ហើយស្របពេលជាមួយគ្នានោះលោកក៏បានយក Lukaku មកកាន់ទឹកដី Old Trafford ផងដែរ។
គួរបញ្ជាក់ថា Lukaku ធ្លាប់បានលេងនៅ Premier League ចំនួន ៤ ក្លិប ហើយក្នុងនោះគាត់លេងបានចំនួន ២៥២ ប្រកួតនិងស៊ុតបញ្ចូលទីសរុបបានចំនួន ១១៣ គ្រាប់ផងដែរ, ប៉ុន្តែយ៉ាងណាគាត់បានលេងនៅក្របខណ្ឌ PLចុងក្រោយគឺនៅក្លិប Man UTD ហើយពេលដែលលោក Ole Gunna Solskjaer ឡើងកាន់តំណែងភ្លាម លោកក៏បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិកគឺលើសតម្រូវការក្លិបទើបចុងក្រោយគាត់បានមកលេងនៅក្រុម Inter Milan មកទល់សព្វថ្ងៃ។
ថ្លែងប្រាប់គេហទំព័រ TheTimes អតីតអ្នកចាត់ការរបស់ក្រុម Chelsea និង Man UTD បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Metro