ទំនងណាស់! វីរបុរសលោក Ronaldo ប្រេស៊ីល បានណែនាំឱ្យ R.Madrid ទិញយកខ្សែប្រយុទ្ធរបស់ Chelsea រូបនេះ - TrueID

ទំនងណាស់! វីរបុរសលោក Ronaldo ប្រេស៊ីល បានណែនាំឱ្យ R.Madrid ទិញយកខ្សែប្រយុទ្ធរបស់ Chelsea រូបនេះ

January 27, 2023

បរទេស៖ វីរបុរសលោក Ronaldo Nazario បានណែនាំឱ្យ Real Madrid ដែលជាអតីតក្លិបរបស់ខ្លួនទិញយក Hakim Ziyech ខ្សែប្រយុទ្ធរបស់ Chelsea។

លោក Ronaldo Nazario
លោក Ronaldo Nazario

Ziyech បានបង្ហាញទម្រង់លេងល្អមែនទែនជាមួយក្រុមជម្រើសជាតិ ម៉ារ៉ុក កាលពីព្រឹត្តិការណ៍ World Cup Qatar ២០២២ កន្លងទៅ, ប៉ុន្តែបើយើងក្រឡេកមកមើលការលេងជាមួយ Chelsea វិញ រូបគេហាក់ធ្វើពុំសូវបានល្អប៉ុន្មានឡើយ ហើយថ្មីៗនេះក៏លេចឮថាក្រុមតោខៀវចង់លក់រូបគេចេញផងដែរ។

Hakim Ziyech
Hakim Ziyech

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Fichajes បានឱ្យដឹងថា លោក Ronaldo ប្រេស៊ីល ហាក់ចាប់អារម្មណ៍នឹង Ziyech ជាខ្លាំង ហើយជាមួយគ្នានេះលោកក៏បានណែនាំទៅកាន់ក្រុម Real Madrid ឱ្យទិញយកខ្សែប្រយុទ្ធរូបនេះទៀតផង៕

Hakim Ziyech
Hakim Ziyech

ប្រភព៖​ All Football

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...