គ្រូណា? Leicester City កំពុងចង់យកគ្រូនៅ PL រូបនេះមកដឹកនាំក្រុមជំនួស Rodgers - TrueID

គ្រូណា? Leicester City កំពុងចង់យកគ្រូនៅ PL រូបនេះមកដឹកនាំក្រុមជំនួស Rodgers

September 19, 2022

អង់គ្លេស៖ ក្លិប Leicester City ត្រូវបានគេរាយការណ៍ថាចង់យកលោក Thomas Frank មកដឹកនាំក្រុមបន្តពី Brendan Rodgers

លោក Thomas Frank
លោក Thomas Frank

ក្រុមកញ្ជ្រោង Leicester នារដូវកាលនេះកំពុងឈរនៅបាតតារាង Premier League បន្ទាប់ពីចាញ់៦ប្រកួតនិងស្មើ១ប្រកួត ដោយបរាជ័យចុងក្រោយគេគឺទល់នឹង Tottenham Hotspur ៦ ទល់នឹង២ ។

ក្រុម Leicester City
ក្រុម Leicester City

ដោយសារក្រុមកំពុងដុនដាបខ្លាំងទើបសារព័ត៌មាន The Telegraph បានចុះផ្សាយថាលោក Thomas Frank ដែលកំពុងដឹកនាំ Brentford គឺជាគោលដៅសំខាន់មួយរបស់ Leicester ខណៈដែលលោក  Rodgers អាចនឹងត្រូវបញ្ចប់តំណែងព្រមជាមួយកញ្ចប់ទឹកប្រាក់១០លានផោន(ស្មើនឹងប្រមាណ ១១.៣ លានដុល្លារ) ព្រោះកុងត្រារបស់លោកនៅសល់៤ឆ្នាំទៀតជាមួយក្លិប។

លោក Brendan Rodgers 
លោក Brendan Rodgers 

លោក Frank បានដឹកនាំឲ្យ Brentford ឈរនៅលេខរៀងទី៨ក្នុងតារាង Premier League ដោយឈ្នះ២ប្រកួត ស្មើ៣និងចាញ់១ប្រកួត៕

លោក Thomas Frank
លោក Thomas Frank

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...