បរទេស៖ ក្រោយចាកចេញពី Manchester United នៅរដូវក្តៅនេះ ទីបំផុតខ្សែបម្រើប្រយុទ្ធ Juan Mata រកក្លិបថ្មីលេងបានហើយ ដោយរូបគេនឹងផ្លាស់ទៅចូលរួមជាមួយក្រុមខ្លាំងរបស់ តួកគីGalatasaray ដោយគ្មានតម្លៃខ្លួន។
យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា JuanMata នឹងចុះចតនៅទីក្រុង Istanbul នាប៉ុន្មានម៉ោងខាងមុខទៀត ដើម្បីបំពេញបែបបទការផ្ទេរមកកាន់ក្រុម Galatasaray, ក្នុងនោះប្រភពដដែលបានបន្ថែមថា ខ្សែបម្រើវ័យ ៣៤ ឆ្នាំបានព្រមព្រៀងលក្ខខណ្ឌ១ ឆ្នាំ ក្នុងការរួមរស់ជាមួយក្រុមជើងឯកលីគកំពូលតួកគីរដូវកាល ២០១៨-២០១៩៕