បរទេស៖ Manchester United នឹងមិនមានវត្តមានរបស់ Anthony Martial និង Diogo Dalot ក្នុងដំណើរទៅជួបក្រុមកំពូលតារាង Arsenal នៅទឹកដី Emirate Stadium យប់នេះទេ។
ជាការពិតណាស់ ក្រុមរបស់លោក Erik ten Hag កំពុងត្រូវការពិន្ទុជាចាំបាច់ ដើម្បីកាត់បន្ថយគម្លាតពិន្ទុរបស់ Arsenal ដែលកំពុងឈរនៅលើកំពូលតារាង, ស្របពេលដែល Man UTD បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៤ តាមពីក្រោយក្រុមកាំភ្លើងធំចំនួន ៨ ពិន្ទុ។
ដោយឡែកនៅក្នុងការប្រកួតយប់នេះវិញ Man UTD នឹងមិនមានវត្តមានខ្សែបម្រើដ៏មានឥទ្ធិពល Casemiro នោះទេ ដោយសារតែរូបគេទទួលបានកាតលឿងទី ៥ នៅរដូវកាលនេះ ហើយបន្ថែមពីនេះទៀត Martial និង Dalot ក៏នឹងអវត្តមានផងដែរ ដោយសារតែពួកគេទាំង ២ មានបញ្ហារបួស។
គួរបញ្ជាក់ថា ជំនួបដ៏កក្រើករវាង Man UTD និង Arsenal នឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ២២ ខែ មករា យប់នេះ វេលាម៉ោង ១១:៣០ (ម៉ោងនៅកម្ពុជា)៕
ប្រភព៖ Metro