អង់គ្លេស៖ អតីតខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសគឺលោក Paul Gascoigne ដែលត្រូវបានគេហៅថា Gazza បានចេញមុខនិយាយថារូបលោកនៅតែលេងល្អជាង ខ្សែបម្រើ Phil Foden បើទោះបីជាស្ថិតក្នុងស្ថានភាពស្រវឹងក៏ដោយ។
លោកបាននិយាយទៀតថា គ្មានខ្សែបម្រើប្រយុទ្ធណាល្អជាងរូបលោកនោះឡើយ បន្ទាប់ពីមានការជជែកវែកញែកដោយយក Foden ដែលជាតារាឆ្នើមវ័យក្មេងកំពុងឡើងជើងខ្លាំងនៅក្លិប Manchester City និងនៅ ក្រុមជម្រើសជាតិអង់គ្លេស មកប្រៀបធៀបជាមួយរូបលោក។
ម្យ៉ាងទៀត Phil Foden បានកាត់សក់ស្តាយ៍ដូច លោក Gazza កាលលេងនៅព្រឹត្តិការណ៍បាល់ទាត់ Euro ឆ្នាំ១៩៩៦ ទៀតផងដែលធ្វើឲ្យមានការប្រៀបធៀបផ្ទុះឡើងជាខ្លាំង។
លោក Paul Gascpiogne បានថ្លែងអះអាងថា ៖
Gazza ត្រូវបានគេស្គាល់ថាជាជើងខ្លាំងមួយរូបដែលបានចូលលេងនៅក្រុមជម្រើសជាតិអង់គ្លេសបាន៥៧ដងនិងស៊ុតបញ្ចូលទីបាន១០គ្រាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៨ ហើយនៅ Euro ឆ្នាំ ១៩៩៦ គាត់ក៏បានស៊ុតបញ្ចូលទីទល់នឹងក្រុមជម្រើសជាតិស្កុដឡែន៍ ដែលគ្រាប់បាល់មួយនោះត្រូវបានគេដាក់ឈ្មោះថាជាមួយក្នុងចំណោមគ្រាប់បាល់ឡូយបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
ចំណែក Phil Foden វិញទើបតែចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសឈុតធំកាលពីឆ្នាំ២០២០ ដោយបង្ហាញខ្លួន៧ដងនិងស៊ុតបញ្ចូលទីបាន២គ្រាប់៕
ប្រភព៖ thesun