ត្រូវថ្មោងហើយ? Ferdinand បានស្តីបន្ទោសទៅកីឡាករ Man City ២រូបនេះ ដែលបង្កកំហុសធ្វើឱ្យរបូតគ្រាប់​បាល់ - TrueID

ត្រូវថ្មោងហើយ? Ferdinand បានស្តីបន្ទោសទៅកីឡាករ Man City ២រូបនេះ ដែលបង្កកំហុសធ្វើឱ្យរបូតគ្រាប់​បាល់

September 29, 2021

បរទេស៖ លោក Rio Ferdinand បានធ្វើការស្តីបន្ទោសទៅកាន់កីឡាករAymeric Laporte និង RubenDias បន្ទាប់ពីក្រុម Manchester City របូតគ្រាប់បាល់ទី ១ ដោយការប្រកួតទើបតែចាប់ផ្តើមបាន ១០ នាទីប៉ុណ្ណោះ,ខណៈនៅក្នុងការប្រកួតនោះពួកគេបានរងបរាជ័យក្រោមថ្វីជើងក្រុម ParisSaint-Germain នៅទឹកដី Parc des Princesក្នុងលទ្ធផល ២ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រុមម្ចាស់ផ្ទះ PSG កាលពីយប់មិញពិតជាធ្វើបានល្អមែនទែន ដោយពួកគេអាចទម្លុះសំណាញ់ទីក្រុម ManCity បាន ២ គ្រាប់, ក្នុងនោះ គ្រាប់បាល់ដំបូងគឺកើតឡើងនៅនាទីទី៨ តាមរយៈការស៊ុតបញ្ចូលទីរបស់អតីតខ្សែបម្រើក្រុម Everton គឺកីឡាករ Idrissa Gueye, ហើយអ្វីដែលពិសេស, Messi ក៏អាចរកគ្រាប់បាល់ដំបូងរបស់ខ្លួននៅក្នុងការប្រកួតនោះផងដែរ ដោយគាត់បានប្រើបច្ចេកទេសស៊ុតពីលើដំបូលទូកយ៉ាងអស្ចារ្យនៅនាទីទី៧៤។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ទាក់ទងនឹងការបរាជ័យរបស់ ManCity យប់មិញ លោក Ferdinand ដែលជាអតីតវីរៈបុរសរបស់ក្រុមជម្រើសជាតិ អង់គ្លេស និង Man UTDបានដាក់បន្ទុកធ្ងន់ទៅលើខ្សែការពារ ២ រូបនោះគឺ Laporteនិង Dias ដោយលោកគិតថាការរបូតគ្រាប់បាល់របស់ក្រុមមេឃខៀវ គឺដោយសារពួកគេទាំងពីរសហការគ្នាមិនបានល្អរហូតធ្វើឱ្យក្រុមជើងឯក Premier League រងបរាជ័យនៅក្នុងការប្រកួតនោះ។

  លោក Rio Ferdinand
  លោក Rio Ferdinand

ថ្លែងប្រាប់ BT Sport លោក Ferdinand បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...