បរទេស៖ ខ្សែប្រយុទ្ធឆ្នើមវ័យ៣៦ឆ្នាំ កីឡាករ Cristiano Ronaldo ត្រូវការតែ៦គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រារបស់លោក Ali Daei ក្លាយជាកីឡាករ ដែលអាចរកគ្រាប់បាល់បានច្រើន ជាងគេបំផុតឲ្យក្រុមជម្រើសជាតិ ។ លោក Ali Daei កីឡាកររបស់ក្រុមជម្រើសជាតិអុីរ៉ង់ ឈរលេខ១ក្នុងនាមជាអ្នកស៊ុតបញ្ចូលច្រើនជាងគេពោលគឺរហូតដល់ ១០៩គ្រាប់ ។
បច្ចប្បន្នខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ឈរលេខ២ មាន១០៤គ្រាប់ក្នុងចំណោម ១៧៤ប្រកួតកន្លងមកដូច្នេះគាត់ត្រូវតែ៦គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណាត់ត្រាមួយនេះ។ ព័រទុយហ្គាល់ស្ថិតក្នុងពូល F ត្រូវប្រកួតបើកឆាកជាក្រុមហុងគ្រី នៅថ្ងៃទី១៥ ខែមិថុនាវេលាម៉ោង១១យប់ ហើយត្រូវជួបជាមួយអាល្លឺម៉ង នៅថ្ងៃទី១៩ វេលាម៉ោង១១យប់ និងប្រកួតចុងក្រោយទល់ក្រុមបារាំង នៅថ្ងៃទី២៤ វេលាម៉ោង២យប់៕
ប្រភព៖ Saudi