អឺរ៉ុប៖ ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវជាប់បំរាមមិនឲ្យចូលប្រកួតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកទល់នឹងប្រទេស អាស៊ែបៃសង់ បន្ទាប់ពីរូបគេបានដោះអាវចេញដើម្បីអបអរគ្រាប់បាល់។
កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានជួយក្រុមជម្រើសជាតិព័រទុយលកាល់ឲ្យយកឈ្នះ អៀឡង់ ក្នុងលទ្ធផល ២ ទល់នឹង ១ ដោយរកបាន២គ្រាប់នៅនាទីទី៨៩ និង៩០+៦ ។
លោកអាជ្ញាកណ្ដាលជនជាតិស្លូវ៉ានីគឺ Matet Jug បានផ្ដល់កាតលឿងដល់ Ronaldo នៅនាទីទី៩០+៧ បន្ទាប់ពីរូបគេបានដោះអាវចេញដើម្បីអបអរដែលខ្លួនរកគ្រាប់បាល់ទី១១០ និង១១១ឲ្យក្រុមជម្រើសជាតិនិងបានបំបែកកំណត់ត្រាក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិក្នុងប្រវត្តិសាស្ត្របាល់ទាត់ទៀតផង។
ដូច្នេះ ប្រធានក្រុមជម្រើសជាតិព័រទុយកាល់រូបនេះនឹងមិនមានមុខក្នុងការប្រកួតទល់នឹង អាស៊ែបៃសង់ នៅថ្ងៃអង្គារទី៧នោះឡើយ ប៉ុន្តែនៅអាចបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពទល់នឹង កាតា នាថ្ងៃសៅរ៍ទី៤ខែសីហានេះ៕
ប្រភព៖ thesun