អីយ៉ាស់! លោក John Terry នឹងទៅធ្វើជាគ្រូបង្វឹកក្រុមយុវជន ក្លិបនៅ PL មួយនេះ - TrueID

អីយ៉ាស់! លោក John Terry នឹងទៅធ្វើជាគ្រូបង្វឹកក្រុមយុវជន ក្លិបនៅ PL មួយនេះ

December 27, 2021

អង់គ្លេស៖ លោក John Terry ដែលជាវីរបុរសរបស់ Chelsea នឹងវិលត្រឡប់ទៅកាន់ក្លិបវិញដោយទទួលការងារជាគ្រូបង្វឹកផ្នែកអភិវឌ្ឍយុវជន។

លោក John Terry
លោក John Terry

លោក Terry បានឃ្លាតឆ្ងាយពីការងារជាគ្រូបង្វឹកតាំងពីចាកចេញពីក្លិប Aston Villa ក្នុងនាមជាជំនួយការគ្រូបង្វឹកកាលពីឆ្នាំ២០១៨រួចមក។

លោក John Terry
លោក John Terry

សារព័ត៌មាន The Athletic បានបង្ហើបថាលោក Terry នឹងវិលត្រឡប់ទៅទីលាន Cobham ដើម្បីជួយបណ្ដុះបណ្ដាលយុវជននៅ Chelsea ផងដែរព្រោះផ្ទះរបស់លោកនៅជិតនោះស្រាប់។

ទីលាន Cobham 
ទីលាន Cobham 

គួរបញ្ជាក់ផងដែរថា លោក John Terry បានរួមរស់ជាមួយ Chelsea អស់រយៈពេល១៩ឆ្នាំ មុននឹង ផ្ទេរទៅ Aston Villa បានមួយឆ្នាំ ក៏ចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ ២០១៨ បន្ទាប់មកលោកក៏បានទៅធ្វើជាជំនួយការគ្រូបង្វឹកនៅឆ្នាំនេះតែម្ដង៕

លោក John Terry 
លោក John Terry 

ប្រភព៖​ thesun

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...