អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក Mauricio Pochettino កំពុងជាគោលដៅរបស់ក្លិប Athletic Bilbao ។
អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះ នឹងត្រូវបានក្លិប Paris Saint-Germain បញ្ចប់តួនាទី បន្ទាប់ពីឆ្លងកាត់ការប្រជុំផ្ទៃក្នុងកាលពីសប្ដាហ៍មុន។
ជាមួយគ្នានេះ ដំណឹងពីការចែកផ្លូវរបស់លោក Pochettino បាននាំឲ្យមានភាពស្រពេចស្រពិល ថាលោកគ្រូ នឹងត្រូវបន្តទៅក្លិបណាបន្ទាប់ ខណៈក្លិប Athletic Bilbao ជាក្លិបមួយកំពុងមានដំណឹងពាក់ព័ន្ធនឹងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ។
យ៉ាងណាមិញ ការផ្លាស់ទៅដឹកនាំនៅ Athletic Bilbao កើតឡើងឬអត់ គឺផ្អែកទៅលើលោក Ricardo Barkala បានជាប់ឆ្នោតជាប្រធានក្លិបថ្មីឬអត់។
ជាក់ស្ដែងបើយោងតាម Sportmail លោក Barkala មានគម្រោងចង់នាំយក លោក Pochettino រួមនឹងនាយកផ្នែកកីឡា លោក Ramon Planes មកធ្វើការនៅ Bilbao សាជាថ្មីម្ដងទៀត៕