អង់គ្លេស៖ ក្លិបបិសាចក្រហម ManchesterUnited បានកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup (Carabao Cup) បន្ទាប់ពីបានយកឈ្នះក្រុម Charlton Athletic ក្នុងលទ្ធផល យ៉ាងក្រាស់ក្រែល ៣ ទល់នឹង ០ នៅកីឡដ្ឋាន OldTrafford កាលពីរាត្រីថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។
៣គ្រាប់របស់ Man UTD រកបានដោយកីឡាករ២រូប ពោលគ្រាប់ទី១ គឺជាការទាញស៊ុតកោងជើងឆ្វេង យ៉ាងអស្ចារ្យពីសំណាក់តារា១០០លាន Antony ខណៈគ្រាប់ទី២និង ទី៣ ធ្វើបានតាមរយៈខ្សែប្រយុទ្ធកំពុងឡើងកូដ Marcus Rashford ដោយនេះជាគ្រាប់ទី១៤ហើយរបស់រូបគេ ក្នុងចំណោមការបង្ហាញខ្លួន២៤ប្រកួតគិតគ្រប់ព្រឹត្តិការណ៍ទាំងអស់ នៅរដូវកាលនេះ។
គួរបញ្ជាក់ដែថា សម្រាប់យប់នេះ ក៏មានការប្រកួតEFLCup វគ្គ៨ក្រុមចុងក្រោយ ចំនួន២គូទៀតផងដែរ ពោលក្រុម NottinghamForest ប៉ះក្រុម Wolverhampton Wanderers និង Southampton ទទួលស្វាគមន៍ក្រុមភ្ញៀវមេឃខៀវ Manchester City ។
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖