អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Arsenal កីឡាករ Bukayo Saka នៅតែបន្តបង្ហាញថ្វីជើងបញ្ចប់ទីរបស់គេខ្លាំងដដែលក្នុងជំនួបទល់នឹង Manchester United នៃក្របខណ្ឌ Premier League កាលពីយប់មិញ។
ជាការពិតណាស់ នៅក្នុងវគ្គទី១ គឺ Man UTD ទៅវិញទេដែលជាអ្នករកគ្រាប់បាល់បានមុនពីការស៊ុតបញ្វូលទីរបស់ Marcus Rashford ពីលើដំបូលទូកនៅនាទីទី១៧ ប៉ុន្តែ ភាពសប្បាយរីករាយកើតឡើងបានត្រឹមតែ៧នាទីប៉ុណ្ណោះ ក៏ ខ្សែប្រយុទ្ធ វ័យក្មេង Edward Nketiah រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី ២៤ ធ្វើឲ្យក្រុមទាំងពីរស្មើគ្នា ១ទល់១ ក្នុង៤៥នាទីដំបូង។
លុះឈានចូលដល់វគ្គទី២ នៅនាទីទី៥៣ កីឡាករឡើងជើងខ្លាំង Saka បានសាងភាពភ្ញាក់ផ្អើលពីការបញ្ចប់ទីដោយជើងឆ្វេងពីចម្ងាយជាង ៣០ម៉ែត្រ ផុតដៃរបស់ David De Gea យ៉ាងអស្ចារ្យ ប៉ុន្តែ រំលងបានត្រឹម៦នាទី គឺ Man UTD ក៏បានវាយបកតាមស្មើវិញលឿនៗពីការតែតរបស់ Lisandro Martinez។ ជិតចប់ការប្រកួតទៅហើយ ពោលនាទីទី៩០ Nketiah ដដែលបានធ្វើឲ្យអ្នកគាំទ្រនៅកីឡដ្ឋាន Emirates Stadium រីករាយជាខ្លាំងពីការរកគ្រាប់បាល់ចុងម៉ោងរបស់គេជួយ Arsenal យកឈ្នះ Man UTD ៣ទល់នឹង៣៕