បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុម Liverpool កីឡាករ Mohamed Salah បានបំបាក់គូប្រជែង៥ នាក់ក្លាយជាម្ចាស់ពានកីឡាករបាល់ទាត់អាជីពឆ្នើមប្រចាំឆ្នាំរបស់ អង់គ្លេស (theMen’s PFA Players’ Player of the Year award សម្រាប់ឆ្នាំ២០២២)។
ជាការពិតណាស់ ខ្សែប្រយុទ្ធវ័យ ២៩ បានឈ្នះពាននេះតាមរយៈការបោះឆ្នោតដោយសមាគមន៍PFA ក្នុងនោះរូបគេបាននាំមុខគូប្រជែងចំនួន ៥នាក់រួមមាន Sadio Mane, Virgil van Dijk, Kevin de Bruyne, Harry Kane និង Cristiano Ronaldo។
គួរបញ្ជាក់ថា នេះជាលើកទី ២ហើយដែលខ្សែប្រយុទ្ធរបស់ Liverpool ឈ្នះពានលក្ខណៈបុគ្គលមួយនេះខណៈនៅឆ្នាំ ២០១៨ រូបគេក៏ធ្លាប់បានឈ្នះពាននេះម្តងផងដែរ៕
ប្រភព៖ Metro