ប៉ះគីឡូធ្ងន់! មកមើលប្រវត្តិជួបគ្នារវាងកម្ពុជា ទល់នឹង ឥណ្ឌា មុនប៉ះគ្នានៅវគ្គជម្រុះពាន AFC Asian Cup ស្អែកនេះ - TrueID

ប៉ះគីឡូធ្ងន់! មកមើលប្រវត្តិជួបគ្នារវាងកម្ពុជា ទល់នឹង ឥណ្ឌា មុនប៉ះគ្នានៅវគ្គជម្រុះពាន AFC Asian Cup ស្អែកនេះ

June 7, 2022

បរទេស៖ នារាត្រីស្អែកនេះវេលាម៉ោង ១០ យប់ (ម៉ោងក្នុងប្រទេសកម្ពុជា)  ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ ឥណ្ឌា នៅក្នុងការប្រកួតវគ្គជម្រុះពាន AFC Asian Cup ។

រូបភាពការហ្វឹកហាត់របស់ក្រុមកម្ពុជា (Cr. សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា)
រូបភាពការហ្វឹកហាត់របស់ក្រុមកម្ពុជា (Cr. សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា)

ជាការពិតណាស់ ជំនួបស្អែកនេះ គឺជាការប្រកួតបើកឆាកប្រចាំពូល D នៃពានរង្វាន់ AFC Asian Cup Qualification, ខណៈនៅក្នុងការប្រកួតនេះទៀតសោត ក្រុមគោព្រៃកម្ពុជាក៏នឹងត្រូវធ្វើការងារធ្ងន់ផងដែរ ព្រោះ ឥណ្ឌា ជាក្រុមខ្លាំងមួយប្រចាំទ្វីបអាស៊ី, ជារួមក្នុងការជួបគ្នា ៤ លើកកន្លងមក កម្ពុជា ទើបតែយកឈ្នះ ឥណ្ឌាបានមួយលើកប៉ុណ្ណោះ ។

រូបភាពការហ្វឹកហាត់របស់ក្រុម ឥណ្ឌា
រូបភាពការហ្វឹកហាត់របស់ក្រុម ឥណ្ឌា

ដកស្រង់ចេញពីគេហទំព័រ 11v11.com ខាង Keylatop នឹងបើកកកាយការជួបគ្នា ៤ លើកកន្លងមករវាងក្រុមកម្ពុជា ទល់នឹង ឥណ្ឌាឱ្យប្រិយមិត្តបានដឹង ដែលរាប់ចាប់ពីឆ្នាំ ១៩៦៤, ក្នុងនោះការជួបគ្នា ៤ លើក កម្ពុជា រងបរាជ័យ ៣ លើក និង ឈ្នះមួយលើក។

ខាងក្រោមនេះគឺជាលទ្ធផលលំអិតដែលក្រុមទាំង ២ ជួបគ្នា ៤ លើកកន្លងមក៖

(១៩៦៤) កម្ពុជា ០-៤ ឥណ្ឌា

(១៩៦៧) ឥណ្ឌា ១-៣ កម្ពុជា

(២០០៧) ឥណ្ឌា ៦-0 កម្ពុជា

(២០១៧) កម្ពុជា ២-៣ ឥណ្ឌា

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...