កីឡាករចំណូលថ្មីរបស់ក្លឹប Barcelona កីឡាករ Sergio Aguero បានសារភាពថាគាត់នឹងមិនដាក់សម្ពាធលើ Lionel Messi ឱ្បបន្តរនៅជាមួយក្លិបយក្សអេស្ប៉ាញនោះទេ ចំពេលដែលមានការសង្ស័យលើអនាគតរបស់កីឡាកររូបនេះថាអាចនឹងចាកចេញពី Barcelona ។
Aguero បានបញ្ចប់ការផ្លាស់ពី Manchester City ទៅ Camp Nou កាលពីចុងខែឧសភាហើយមានក្តីរំភើបចំពោះក្តីសង្ឃឹមក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ Messi ដែលគាត់ធ្លាប់ប្រកៀកស្មាប្រយុទ្ធពេលនៅជម្រើសជាតិអាហ្សង់ទីន។
កុងត្រារបស់ Messi ជាមួយ Barca នឹងត្រូវផុតកំណត់នៅចុងខែនេះហើយគាត់មិនទាន់យល់ព្រមលើល័ក្ខខ័ណ្ឌថ្មីជាមួយក្លឹបនៅឡើយទេចំពេលមានការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអ៊ឺរ៉ុប។
ទាក់ទិននឹងរឿងនេះ Aguero បាននិយាយថាខ្លួននឹងមិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់ Messi ចំពោះអនាគតរបស់គាត់ទេ៖
គួរឲ្យដឹងផងដែរថា ចាប់តាំងពីបានបង្ហាញខ្លួនដំបូងឲ្យ Barcelona តាំងពី២០០៤ មកទល់បច្ចុប្បន្ន Messi រកបានគ្រាប់បាល់ ៦៧២គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៧៨ប្រកួតឲ្យក្លឹប ៕