អឺរ៉ុប៖ លោក Frank Lampard និង RioFerdinand បានឯកភាពគ្នាថាក្រុម Manchester Unitedពិតជាពិសេសណាស់ចំពោះការចុះកុងត្រាយកកីឡាករដែលមានទេពកោសល្យអស្ចារ្យដូចជាJadon Sancho បន្ទាប់ពីខ្សែប្រយុទ្ធស្លាបរូបនេះបានចូលរួមចំណែកយ៉ាងធំធេងជួយឱ្យក្រុមអង់គ្លេស យកឈ្នះទៅលើក្រុម អ៊ុយក្រែន ក្នុងលទ្ធផល ៤ ទល់នឹង ០។
ជាការពិតណាស់ Sancho វ័យ ២១ ឆ្នាំត្រូវបានគ្រូបង្វឹកលោក Gareth Southgate ផ្តល់ឱកាសឱ្យជាប់ជម្រើសដំបូងនៅក្នុងការប្រកួតនៃព្រឹត្តិការណ៍ Euro២០២០ ជាលើកដំបូង ខណៈនៅក្នុងការប្រកួតនោះគេឃើញថា គាត់ពិតជាបានបំពេញតួនាទីយ៉ាងល្អមែនទែនទោះបីជាគាត់មិនបានស៊ុតបញ្ចូលទីក៏ដោយ, ជាមួយគ្នានោះ Harry Kane, HarryMaguire និង Jordan Henderson គឺជាអ្នករកគ្រាប់បាល់បានដែលជួយឱ្យក្រុម តោកំណាចទាំង៣ទទួលជ័យជម្នះកាលពីយប់មិញ។
Sancho បានយល់ព្រមផ្ទេរចេញពីក្រុមBorussia Dortmund មកកាន់ទឹកដី OldTrafford កាលពីថ្ងៃ ព្រហស្បតិ៍ ជាផ្លូវការហើយហើយតាមរយៈការបង្ហាញខ្លួនរបស់គាត់នៅទឹកដី Stadio Olimpico កាលពីយប់មិញ បានធ្វើឱ្យលោក Ferdinand និង Lampard ចាប់អារម្មណ៍ជាខ្លាំងហើយអ្នកទាំងពីរជឿជាក់ថា ខ្សែប្រយុទ្ធស្លាបរូបនេះនឹងធ្វើបានល្អនៅ Man UTD។
ក្រោយបញ្ចប់ការប្រកួតលោក Ferdinandបានមានប្រសាសន៍ប្រាប់ទៅកាន់គេហទំព័រ BBCយ៉ាងដូច្នេះថា៖
ចំណែកឯលោក Lampard ក៏បានលើកសរសើរពី Sancho ផងដែរថា៖
ប្រភព៖ Metro