អង់គ្លេស៖ លោក Jose Mourinho បានបង្ហើបថា លោកធ្លាប់គិតចង់ទទួលការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិ អង់គ្លេស ប៉ុន្តែភរិយាលោកបានប្រឆាំងនឹងរឿងនេះ។
អង់គ្លេស នាពេលនេះដឹកនាំដោយលោក Gareth Southgate ដោយបានហាលអាវចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកត្រឹមវគ្គ៨ក្រុម បន្ទាប់ពីចាញ់ បារាំង។
នេះហើយធ្វើឲ្យអនាគតរបស់លោក Southgate ហាក់ស្រពេចស្រពិល ខណៈដែលលេចឮថាលោក Mauricio Pochettino និង Thomas Tuchel ចង់ទទួលការងារនេះបន្ត។
យ៉ាងណាមិញ លោក Jose Mourinho ក៏ធ្លាប់ត្រូវខាង FA ស្នើការងារនេះមកឲ្យដែរដោយកាលពីឆ្នាំ ២០១៤ លោកប៊ិះនឹងស៊ីញ៉េកុងត្រាទៅហើយ៖
ប្រភព៖ sportskeeda