បើ Man UTD អត់ត្រូវការ លោក Jose ត្រៀមទទួលម្រាមដៃដប់ ស្វាគមន៍អតីតកូនក្រុមរូបនេះមក Roma - TrueID

បើ Man UTD អត់ត្រូវការ លោក Jose ត្រៀមទទួលម្រាមដៃដប់ ស្វាគមន៍អតីតកូនក្រុមរូបនេះមក Roma

July 26, 2022

បរទេស៖ លោក Jose Mourinho ត្រូវបានគេរាយការណ៍ថាកំពុងមានទំនាក់ទំនងចង់ចុះកុងត្រាយកខ្សែការពារ Eric Bailly របស់ Manchester United ទៅកាន់ Romaនៅរដូវក្តៅនេះ។

 Eric Bailly និងលោក Jose
 Eric Bailly និងលោក Jose

ជាការពិតណាស់ Bailly គឺជាកីឡាករម្នាក់ ក្នុងចំណោមខ្សែការពារ ២ រូបផ្សេងទៀត រួមមាន PhilJones និង Axel Tuanzebe ដែល Man UTD ត្រៀមលក់ចេញនៅរដូវកាលនេះបន្ទាប់ពីក្លិបយកបានខ្សែការពារ Lisandro Martinez ពី Ajax។

 Eric Bailly
 Eric Bailly

យោងតាមការចុះផ្សាយរបស់កាសែត SkySports បានឱ្យដឹងថា Roma កំពុងចាប់អារម្មណ៍ជាខ្លាំងក្នុងការនាំយក Bailly មកកាន់ក្របខណ្ឌ Serie A, ជាមួយគ្នានេះខ្សែការពារវ័យ២៨ ឆ្នាំក៏កំពុងពិចារណាផ្ទេរមករួមក្រុមជាមួយលោក Jose ផងដែរ ប្រសិនបើលោក Erik Ten Hag មិនបញ្ចូលរូបគេទៅក្នុងគម្រោងរបស់ Man UTD៕

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...