Romano ថា Enzo Fernandez យល់ព្រមផ្ទេរទៅចូលរួមជាមួយក្លិបនៅ PL មួយនេះហើយ - TrueID

Romano ថា Enzo Fernandez យល់ព្រមផ្ទេរទៅចូលរួមជាមួយក្លិបនៅ PL មួយនេះហើយ

December 31, 2022

អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Chelsea កំពុងចរចាជាមួយក្លិប Benfica ទាក់ទងនឹងការទិញយកខ្សែបម្រើ Enzo Fernandez ខណៈដែលកីឡាកររូបនេះបានបើកភ្លើងខៀវយល់ព្រមផ្លាស់ទៅទឹកដី Stamford Bridge ហើយ។

ខ្សែបម្រើ Enzo Fernandez
ខ្សែបម្រើ Enzo Fernandez

​Enzo Fernandez ជាយុវជនវ័យក្មេងលេងនៅក្លិប Benfica និងទទួលបានចំណាប់អារម្មណ៍ខ្លាំងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយរូបគេរួមចំណែកស៊ុតបញ្ចូលទី១​ឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន ធ្វើឲ្យក្រុមនេះលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ ថែមទាំងបានឈ្នះពានកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍នេះផងដែរ។

ខ្សែបម្រើ Enzo Fernandez
ខ្សែបម្រើ Enzo Fernandez

​Romano ធ្លាប់ផ្សាយថាក្លិបជាច្រើននៅ La Liga និង Premier League ចង់បានគេណាស់រួមទាំង Liverpool ដែរប៉ុន្តែឥលូវនេះ Chelsea កំពុងមានប្រៀបក្នុងការប្រជែងយកគេ។

ខ្សែបម្រើ Enzo Fernandez
ខ្សែបម្រើ Enzo Fernandez

​Romano បានផ្សាយថា៖

អ្នកកាសែត Fabrizio Romano 
អ្នកកាសែត Fabrizio Romano 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...