អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ចង់ទាក់ទងទិញយកខ្សែបម្រើ Leandro Paredes ពីក្លិប Paris Saint-Germain នេះបើយោងតាមការចុះផ្សាយរបស់ L'Equipe ។
ភាគីលោក Christophe Galtier ចង់លក់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះក្នុងតម្លៃខ្ទង់ ៣៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣៥.៥ លានដុល្លារ)ខណៈដែលខ្សែបម្រើរូបនេះបានរងរបួសច្រើននៅរដូវកាលមុនគឺបង្ហាញខ្លួនបានតែ ២២ប្រកួតប៉ុណ្ណោះនិងរកបាន១គ្រាប់ ព្រមទាំងបញ្ជូនបាល់បាន២គ្រាប់។
Paredes នៅសល់កុងត្រាស្នាក់នៅទឹកដី Parc des Princes ចំនួន២ឆ្នាំទៀត ប៉ុន្តែ PSG កំពុងស្វែងរកទីផ្សារសម្រាប់លក់គេចេញបណ្ដើរៗហើយ។
យ៉ាងណាមិញ ក្រៅពី Man UTD គឺ Juventus ក៏ចាប់អារម្មណ៍ចង់បាន Leandro Paredes ដែរ។
Manchester United ត្រូវបានគេរាយការណ៍នឹងមិនចាយលុយដល់ទៅ ៣៥លានសម្រាប់កីឡាកររូបនេះទេ តែអាចនឹងសុំឲ្យ PSG ចុះថ្លៃជាងនេះបន្តិច៕
ប្រភព៖ sportskeeda