អស់ទាស់! Kane យប់មិញចាយពេលត្រឹម៥នាទី ស៊ុតបាន ២ គ្រាប់អស្ចារ្យណាស់ ខណៈ Spurs លត់ Crystal ៤-០(មានវីដេអូ) - TrueID

អស់ទាស់! Kane យប់មិញចាយពេលត្រឹម៥នាទី ស៊ុតបាន ២ គ្រាប់អស្ចារ្យណាស់ ខណៈ Spurs លត់ Crystal ៤-០(មានវីដេអូ)

January 5, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ មករា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Crystal Palace បានបើកទ្វាកីឡដ្ឋាន Selhurst Park របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅក្នុងការប្រកួតសប្តាហ៍ទី ១៨ នៃក្របខណ្ឌ Premier League។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមភ្ញៀវ Spurs ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Crystal ក្នុងលទ្ធផល ៣-០ ដែលក្នុងនោះស៊ុតបញ្ចូលទីដោយ Harry Kane ២ គ្រាប់នៅនាទីទី ៤៨ និង ៥៣, Matt Doherty នៅនាទីទី ៦៨ និង Son Heung-min រកបានគ្រាប់ចុងក្រោយនៅនាទីទី ៧២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Spurs បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៥ ក្រោយឆ្លងកាត់ ១៨ ប្រកួត ពួកគេឈ្នះ ១០ ស្មើ ៣ និងចាញ់ ៥ មាន ៣៣ ពិន្ទុក្នុងដៃ, ចំណែក Crystal វិញកំពុងឈរនៅលេខរៀងទី ១២ ក្រោយឆ្លងកាត់ ១៧ ប្រកួតពួកគេឈ្នះ ៦ ស្មើ ៤ និងចាញ់ ៧ មាន ២២ ពិន្ទុ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...