បរទេស៖ អ្នកចាំទី EmilianoMartinez របស់ក្រុមម្រើសជាតិ អាហ្សង់ទីនបាននិយាយចំអកឱ្យខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមជម្រើសជាតិ បារាំង បន្ទាប់ក្រុមរហស្សនាម ពពកស បានលើកពាន WorldCup ២០២២ យប់មិញ។
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តនៃពានរង្វាន់បាល់ទាត់ពិភពលោកយប់មិញក្រុមជម្រើសជាតិ អាហ្សង់ទីន បានយកឈ្នះក្រុមជម្រើសជាតិ បារាំង នៅក្នុងវគ្គកាត់សេចក្តីបាល់១១ ម៉ែត្រក្នុងលទ្ធផល ៤ ទល់នឹង ២ បន្ទាប់ពីបញ្ចប់ការប្រកួត ១២០ នាទីពេញ ពួកគេស្មើគ្នា៣ ទល់នឹង ៣។
ខណៈនេះគឺជាលើកទី ៣ ហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិអហ្សង់ទីន ដែលបានលើកពានរង្វាន់ដ៏របស់ពិភពលោកមួយនេះ ហើយវាគឺជាលើកដំបូងនៅក្នុងអាជីពរបស់Lionel Messi។
យ៉ាងណាមិញក្រោយពេលក្រុមខ្លួនបានបំបាក់បំបារាំងនៅវគ្គផ្តាច់ព្រ័ត្ត ហើយបានលើកពាន WorldCup បែបនេះ, Martinez បានធ្វើការចំអកឱ្យ Mbappe នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយគេបាននិយាយថា “ដល់ពេលដែលត្រូវស្ងាត់មាត់ហើយ Mbappe”៕
"A minute of silence for ... Mbappe!" 😅
— ESPN FC (@ESPNFC) December 18, 2022
Emiliano Martinez during Argentina's dressing room celebration.
(via nicolasotamendi30/Instagram) pic.twitter.com/dwm3IrUNWG
ប្រភព៖ Sportskeeda