អឺរ៉ុប៖ ព័រទុយហ្កាល់បានយកឈ្នះអុីស្រាអែល ៤-០ កាលពីល្ងាចថ្ងៃពុធនៅឯ Estadio Jose Alvalade ក្នុងទីក្រុង Lisbon ដែលជាការប្រកួតកម្តៅសាច់ដុំចុងក្រោយរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ Euro ២០២០ ។
ព័រទុយហ្កាល់គឺកំពុងឆ្ពោះទៅកាន់ការប្រកួតប្រជែងដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃសុក្រនេះ និងប្រព្រឹត្តទៅនៅទូទាំងទ្វីបអឺរ៉ុប។ ជាមួយនឹងតារាលេចធ្លោដូចជា Joao Felix និង Fernandes ក៏ដូចជាវត្តមានរបស់ Cristiano ពួកគេមើលទៅដូចជាក្រុមខ្លាំងដ៏ពិតប្រាកដ ។
ទោះបីមានឋានៈជាកីឡាករឆ្នើមលើសគេក៏ដោយ ក៏ Cristiano ជាមនុស្សដូចគេដែរ។ ក្រៅពីគ្រាប់បាល់របស់គាត់ គាត់ក៏បានទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យអស់សំណើចបំផុតផងដែរ ដោយបានទាត់បាល់រំលងរបារទីយ៉ាងខ្ពស់ឆ្ងាយ៕