កម្ពុជា៖ ពិធីករបាល់ទាត់តាមបណ្តាញសង្គមដ៏ល្បីឈ្មោះ លោក ជឿន ប៊ុនចក់ ដែលប្រិយមិត្តធ្លាប់តែស្គាល់ថា អេដមីនជីងចក់ មិនត្រឹមតែនិយាយបាល់មួយមុខទេ គឺ លោកក៏មានសមត្ថភាពខ្ពស់ក្នុងការលេងបាល់ផងដែរ។
ជាការពិតណាស់ កាលពីម្សិលមិញនេះ បើមើលតាមការបង្ហោះវីដេអូរបស់ក្រុមបាល់ទាត់ 12 Happy Football Team បានថតទុកនូវសកម្មភាពទាត់គ្រាប់បាល់ Free-Kick បញ្ចូលទីរបស់ លោកជីងចក់ ដែលមើលទៅមិនសរសើរមិនបាន ហើយ អ្វីដែលពិសេសនោះ គឺ រូបលោកបានធ្វើស្ទីល "SIUUUUUUU" របស់ Cristiano Ronaldo ថែមទៀតក្នុងនាមជាអ្នកគាំំទ្រដ៏ងប់ងល់របស់កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ។
ចង់ដឹងថា លោកជីងចក់ ទាត់បាល់ Free-Kick ល្អយ៉ាងណាយើងទៅទស្សនាវីដេអូខាងក្រោម៖