កាតា៖ ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាកីឡាករសញ្ជាតិអាហ្សង់ទីនដំបូងគេបង្អស់ ដែលស៊ុតបញ្ចូលទីនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចំនួន៤លើក។
កាលពីយប់ថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅនេះ Messi បានចូលលេងក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹង អារ៉ាប់ប៊ីសាអូឌីត ដែលលទ្ធផលនៃការប្រកួតគឺ អាហ្សង់ទីន បានចាញ់ ២ ទល់នឹង១។
ថ្វីត្បិតអាហ្សង់ទីន ចាញ់មែនក្ដីតែ Messi នៅតែបង្កើតកំណត់ត្រាថ្មីមួយនេះខណៈដែលគេរកបាន៧គ្រាប់ហើយនៅការប្រកួតបាល់ទាត់ពិភពលោកនិងបញ្ជូនបាល់៥គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប២០គ្រាប់។
មានតែកីឡាករ៤នាក់ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលអាចស៊ុតបញ្ចូលទីនៅការប្រកួតបាល់ទាត់ពិភពលោកទាំងបួនលើកគឺ Pele, Uwe Seeler, Miroslav Klose និង Cristiano Ronaldo ៕
ប្រភព៖ sportskeeda