Benzema មកវិញហើយ! ចេញហើយបញ្ជីឈ្មោះក្រុមបារាំង២៦នាក់ចេញទៅ EURO សុទ្ធតែអ្នកល្បីឈ្មោះ - TrueID

Benzema មកវិញហើយ! ចេញហើយបញ្ជីឈ្មោះក្រុមបារាំង២៦នាក់ចេញទៅ EURO សុទ្ធតែអ្នកល្បីឈ្មោះ

May 19, 2021

បារាំង៖ សហព័ន្ធបាល់ទាត់ប្រទេសបារាំងបានបង្ហាញបញ្ចីឈ្មោះកីឡាករទាំង២៦រូបដែលនឹងត្រៀមប្រមូលផ្តុំហ្វឹកហាត់ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ EURO ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខនេះ ហើយ ក្នុងនោះយើងក៏ឃើញមានវត្តមានរបស់ Karim Benzema ផងដែរ។

ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង

ជាការពិតណាស់ Benzema ត្រូវបានគេចោទប្រកាន់ពីបទព្យាយាមជំរិតទារប្រាក់ពី​កីឡាករ Mathieu Valbuena ដោយគំរាមថានឹងធ្វើឲ្យខ្សែអាតវីដេអូអាសអាភាសផ្សព្វផ្សាយជាសារធារណៈកាលពីឆ្នាំ ២០១៥។ ចាប់តាំងពីពេលមានបញ្ហានោះមក Benzema ពុំដែលទទួលបានការកោះហៅពីគ្រូបង្វឹកជម្រើសជាតិបារាំងឡើយសូម្បីតែម្តង រហូតដល់ពេលនេះរយៈពេល៦ឆ្នាំទើប ខ្សែប្រយុទ្ធ Real Madrid ខាងលើទទួលបានការកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិជាថ្មី។

កីឡាករ Karim Benzema
កីឡាករ Karim Benzema

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២៦រូបរបស់ក្រុមជម្រើសជាតិបារាំង៖

  • អ្នកចាំទី៖ Hugo Lloris, Steve Mandanda និង Mike Maignan
  • ខ្សែការពារ៖  Leo Dubois, Benjamin Pavard, Kurt Zouma,Jules Koundé, Raphael Varane, Clement Lenglet, Prisnel Kimpembe, Lucas Digne និង Lucas Hernandez
  • ខ្សែបម្រើ៖  N'Golo Kante, Paul Pogba, Adrien Rabiot, Corentin Tolisso ​និង Moussa Sissoko
  • ខ្សែប្រយុទ្ធ៖ Karim Benzema, Olivier Giroud, Kylian Mbappe, Marcus Thuram, Kingsley Coman, Wissam Ben Yedder, Antoine Griezmann, Thomas Lemar និង Ousmane Dembele៕

ប្រភព៖​ goal

        Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប            

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...